វត្តខ្ពបតាយ៉ង ឬ វត្តបុទុមវតីរាជវររាម (វត្តហ្លួង) សាងឡើងតាមបែបស្ថាបត្យកម្មបុរាណ មានក្បូរក្បាច់រចនាសមសួន ជាវិហារមានខ្នាតធំល្មម វិហារមានជហ្វា៤ ស្លាបដំបូល២ជាន់ ដែលមានរបៀង និងបាំងសាច។
ក្នុងបរិវេណវត្តបុទុម ក៏នៅមានសំណង់ចាស់ៗសល់មួយចំនួនផងដែរ រួមទាំងប្រាង្គចេតិយហ្លួងខ្នាតធំផងដែរ
.. វត្តបុទុមវតីមកទល់សព្វថ្ងៃ មានការអភិរក្សថែរក្សានូវសំណង់ផ្សេងៗ មួយចំនួន ដោយឡែកក៏មានបរិស្ថានល្អគួរជាទីរម្ងាប់ផ្លូវចិត្តបានយ៉ាងល្អ។
មតិប្រិយមិត្តម្នាក់របស់លោក Cans Sovann បានសរសេរថា៖ នៅក្រោមវិហារនេះ ពីមុនមានរូបចំលាក់ច្រើនណាស់ តែត្រូវចោរកាត់សោរយកស្ទើរតែអស់។ ស្ដាយណាស់ អ្វីដែលធ្វើឱ្យខ្ញុំចាប់ចិត្តជាងគេនៅក្នុងវត្តនេះ គឺព្រះអង្គធំនៅក្នុងព្រះវិហារនោះគឺជាព្រះបុរាណកសាងតាំងពីសម័យព្រះមុនីវង្សមកម្ល៉េះ ហើយអ្វីដែលអស្ចារ្យជាងនោះទៀតនោះ គឺពិដានព្រះវិហារផ្នែកកណ្ដាលនោះ គឺអត់មានប្រើដែកទេ សុទ្ធតែឈើទាំងអស់។
ប្រភព៖ Cans Sovann
No comments:
Post a Comment