ផែនដីវិលជុំវិញព្រះអាទិត្យមួយជុំ គឺស្មើនឹង៣៦៥ថ្ងៃ៦ម៉ោង ការវិលជុំវិញនេះ បង្កើតបានជា៤រដូវកាលយោងតាមសុរិយគតិ។ ថ្ងៃទីមួយនៃការផ្លាស់ប្ដូររដូវគេឱ្យឈ្មោះថាអយនកាល ឬ សមរាត្រី។
ថ្ងៃ២១ខែមីនា ជាថ្ងៃដំបូងនៃការផ្លាស់រដូវចូលពីសិសិររដូវ ដល់និទាឃរដូវ Spring Equinox
ថ្ងៃទី២១ខែមិថុនា ជាថ្ងៃដំបូងនៃការផ្លាស់រដូវពីនិទាឃរដូវ ចូលដល់វស្សានរដូវ Summer Solstice
ថ្ងៃទី២១ខែកញ្ញា ជាថ្ងៃដំបូងនៃការផ្លាស់រដូវពីវស្សានរដូវ ចូលដល់សរទរដូវ Fall Equinox
ថ្ងៃទី២១ខែធ្នូ ជាថ្ងៃដំបូងនៃការផ្លាស់រដូវពីសរទរដូវ ចូលដល់សិសិររដូវWinter Solstice
ប្រាសាទអង្គរ ពេលថ្ងៃរះចំកំពូលប្រាសាទ |
នៅថ្ងៃទី២១ខែមីនា និងថ្ងៃទី២១ខែកញ្ញា ជាពេលវេលាដែលព្រះអាទិត្យដើរដល់កំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ក្នុងមួយឆ្នាំមានតែ២ថ្ងៃនេះទេ ដែលយើងអាចមើលឃើញព្រះអាទិត្យរះ នៅម៉ោងប្រហែល៥កន្លះ ទៅ៦កន្លះព្រឹក។ ជាធម្មតាយើងអាចឃើញវានៅថ្ងៃទី២០ ២១ ២២ គឺព្រះអាទិត្យមិនទាន់ដើរឆ្ងាយពីកំពូលកណ្ដាលនោះនៅឡើយទេ។ នៅថ្ងៃនោះ យើងអាចថតយកទិដ្ឋភាពនេះបាន ដោយឈរនៅផ្លូវចូលពីទិសខាងលិច ហើយនេះជាមូលហេតុមួយ ក្នុងចំណោមមូលហេតុដទៃទៀត ដែលប្រាសាទអង្គរបែរមុខទៅទិសខាងលិច គឺដើម្បីមើលថ្ងៃរះចំកំពូលកណ្ដាល ព្រោះប្រាសាទអង្គរ ជាក្រិតនៃការមើលពេលវេលា ដំណើរនៃព្រះអាទិត្យ។
ថ្ងៃទី២១ខែមិថុនា ព្រះអាទិត្យគឺស្ថិតនៅទិសខាងជើង ហើយថ្ងៃទី២១ខែកញ្ញា ព្រះអាទិត្យគឺស្ថិតនៅទិសខាងត្បូង។
ប្រាសាទប្រែរូប |
ជាធម្មតាបើចង់មើលថ្ងៃរះចំកំពូលកណ្ដាល ត្រូវទៅថ្ងៃទី២១ខែមីនា និង ថ្ងៃ២១ខែកញ្ញា។ ដូនតាមិនឱ្យអ្នកដែលចូលចិត្តមើលថ្ងៃលិចអស់សង្ឃឹមទេ ប្រសិនបើអ្នកចង់មើលថ្ងៃលិចចំកំពូលកណ្ដាលប្រាសាទអង្គរ គឺត្រូវរងចាំដល់ ថ្ងៃទី២១ ខែធ្នូ ហើយឈរមើលពីប្រាសាទប្រែរូបដែលនៅមិនឆ្ងាយពីប្រាសាទអង្គរ នោះអ្នកនឹងឃើញព្រះអាទិត្យលិចចំកំពូលកណ្ដាលនៃប្រាសាទអង្គរ។
ទាំងនេះជាចំណេះផ្នែកតារាសាស្រ្ដ ហើយប្រសិនបើអ្នកបានយល់ពីជម្រៅនៃចំណេះ បង្កប់ប្រស្នាបន្ថែមទៀត អ្នកពិតជាមានមោទនភាពបំផុតដែលបានកើតនៅទឹកដីនេះ ហើយបានទទួលមរតកអច្ឆរិយៈទាំងអស់នេះ គ្មានអ្វីរំភើបជាងបានយល់ពីគំនិតដូនតា គំនិតនៃពូជតារាសាស្រ្ដ ពូជនាគ ពូជអច្ឆរិយៈឡើយ អ្វីៗទាំងអស់សុទ្ធតែអច្ឆរិយៈ គ្រាន់តែយើងមិនទាន់បានស្គាល់ប៉ុណ្ណោះ។
រៀបចំដោយ នគរខ្មែរ
១៣ កញ្ញា ២០១២
១៣ កញ្ញា ២០១២
No comments:
Post a Comment