Saturday, July 18, 2015

ក្លោងទ្វារជណ្ដើរឡើងភ្នំយ៉ាត

ក្លោងទ្វារជណ្ដើរឡើងភ្នំយ៉ាត, ប៉ៃលិន ឆ្នាំ ១៩៦៨...

ក្លោងទ្វារនេះ មើលទៅមិនមែនជារចនាបថខ្មែរនោះទេ បើតាមដឹងវាជារចនាបថភូមា ឬជនជាតិកូឡា ( ដែលរស់នៅតំបន់ប៉ៃលិននោះ)។ គេថា កូឡាជាភូមា ... ហើយនេះជារចនាបថឡានណា។ ប្រទេសកូឡា គឺប្រទេសភូមា ឬមីយ៉ាម៉ាសព្វថ្ងៃនេះ ដែលបានធ្វើឲ្យសៀម អាយុធ្យាដេកមិនដែលលក់សោះ។ ម្យ៉ាងខ្ញុំឮថា ប្រេងកូឡាសព្វថ្ងៃ ពីដើមគេហៅថាប្រេងភូមា។ ហេហេ ថ្ងៃនេះ បានដឹងរឿងប្រេងកូឡាមួយទៀតហើយខ្ញុំ។

អរគុណចំពោះបងៗ ដែលបានពិភាក្សាគ្នា ហើយខ្ញុំបានលួចមើល និងយកមកបង្ហោះចែកចាយជួនគ្រប់គ្នានៅទីនេះ។

ប្រភព៖ James Sok

Wednesday, July 15, 2015

អច្ឆរិយៈភាពនៃប្រាសាទអង្គរវត្ត

អង្គរវត្ត ជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក លក្ខណៈពិសេសរបស់អង្គរវត្ត គឺជា
- ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
- រៀងរាល់ថ្ងៃទី 21 ខែមីនា និងថ្ងៃ21 ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទ។
- គ្រប់អ័ក្សនៃជ្រុងរបស់ប្រាសាទ គឺកើតចេញពីរង្វង់ តំណាងឲ្យហ្វូងតារា ត្រាគោ។
- ប្រាសាទអង្គរវត្តមាន រាងឆ្លុះ 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹក (បារាយ) បច្ចុប្បន្នរីងបារាយខាងកើតអស់មួយហើយ។
- គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែនទាំងស្រុង។
- អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សនៃផែនដីទាំងមូល គឺខ្សែទី 7 ជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត កេអុប នៅ មុិចសុិច ពីរ៉ាមីត ជីហ្សា នៅអេសុីប។
- ប្រាសាទមួយនេះមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីមាសទៅប្រាក់ ពីប្រាក់មកសំរិទ្ធ ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
- អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
-អង្គេវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតលើពិភពលោក។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រនៅតែចោទជាសំនួរទៅកាន់ប្រាសាទដែលអស្ចារ្យបំផុតក្នុងលោកនេះ។
ប្រភព៖ Ariel Anakim

Tuesday, July 14, 2015

រដូវកាលក្នុងមួយឆ្នាំ

ផែនដីវិលជុំវិញព្រះអាទិត្យមួយជុំ គឺស្មើនឹង៣៦៥ថ្ងៃ៦ម៉ោង ការវិលជុំវិញនេះ បង្កើតបានជា៤រដូវកាលយោងតាមសុរិយគតិ។ ថ្ងៃទីមួយនៃការផ្លាស់ប្ដូររដូវគេឱ្យឈ្មោះថាអយនកាល ឬ សមរាត្រី។
ថ្ងៃ២១ខែមីនា ជាថ្ងៃដំបូងនៃការផ្លាស់រដូវចូលពីសិសិររដូវ ដល់និទាឃរដូវ Spring Equinox
ថ្ងៃទី២១ខែមិថុនា ជាថ្ងៃដំបូងនៃការផ្លាស់រដូវពីនិទាឃរដូវ ចូលដល់វស្សានរដូវ Summer Solstice
ថ្ងៃទី២១ខែកញ្ញា ជាថ្ងៃដំបូងនៃការផ្លាស់រដូវពីវស្សានរដូវ ចូលដល់សរទរដូវ Fall Equinox
ថ្ងៃទី២១ខែធ្នូ ជាថ្ងៃដំបូងនៃការផ្លាស់រដូវពីសរទរដូវ ចូលដល់សិសិររដូវWinter Solstice
ប្រាសាទអង្គរ ពេលថ្ងៃរះចំកំពូលប្រាសាទ
នៅថ្ងៃទី២១ខែមីនា និងថ្ងៃទី២១ខែកញ្ញា ជាពេលវេលាដែលព្រះអាទិត្យដើរដល់កំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ក្នុងមួយឆ្នាំមានតែ២ថ្ងៃនេះទេ ដែលយើងអាចមើលឃើញព្រះអាទិត្យរះ នៅម៉ោងប្រហែល៥កន្លះ ទៅ៦កន្លះព្រឹក។ ជាធម្មតាយើងអាចឃើញវានៅថ្ងៃទី២០ ២១ ២២ គឺព្រះអាទិត្យមិនទាន់ដើរឆ្ងាយពីកំពូលកណ្ដាលនោះនៅឡើយទេ។ នៅថ្ងៃនោះ យើងអាចថតយកទិដ្ឋភាពនេះបាន ដោយឈរនៅផ្លូវចូលពីទិសខាងលិច ហើយនេះជាមូលហេតុមួយ ក្នុងចំណោមមូលហេតុដទៃទៀត ដែលប្រាសាទអង្គរបែរមុខទៅទិសខាងលិច គឺដើម្បីមើលថ្ងៃរះចំកំពូលកណ្ដាល ព្រោះប្រាសាទអង្គរ ជាក្រិតនៃការមើលពេលវេលា ដំណើរនៃព្រះអាទិត្យ។
ថ្ងៃទី២១ខែមិថុនា ព្រះអាទិត្យគឺស្ថិតនៅទិសខាងជើង ហើយថ្ងៃទី២១ខែកញ្ញា ព្រះអាទិត្យគឺស្ថិតនៅទិសខាងត្បូង។
ប្រាសាទប្រែរូប
ជាធម្មតាបើចង់មើលថ្ងៃរះចំកំពូលកណ្ដាល ត្រូវទៅថ្ងៃទី២១ខែមីនា និង ថ្ងៃ២១ខែកញ្ញា។ ដូនតាមិនឱ្យអ្នកដែលចូលចិត្តមើលថ្ងៃលិចអស់សង្ឃឹមទេ ប្រសិនបើអ្នកចង់មើលថ្ងៃលិចចំកំពូលកណ្ដាលប្រាសាទអង្គរ គឺត្រូវរងចាំដល់ ថ្ងៃទី២១ ខែធ្នូ ហើយឈរមើលពីប្រាសាទប្រែរូបដែលនៅមិនឆ្ងាយពីប្រាសាទអង្គរ នោះអ្នកនឹងឃើញព្រះអាទិត្យលិចចំកំពូលកណ្ដាលនៃប្រាសាទអង្គរ។
ទាំងនេះជាចំណេះផ្នែកតារាសាស្រ្ដ ហើយប្រសិនបើអ្នកបានយល់ពីជម្រៅនៃចំណេះ បង្កប់ប្រស្នាបន្ថែមទៀត អ្នកពិតជាមានមោទនភាពបំផុតដែលបានកើតនៅទឹកដីនេះ ហើយបានទទួលមរតកអច្ឆរិយៈទាំងអស់នេះ គ្មានអ្វីរំភើបជាងបានយល់ពីគំនិតដូនតា គំនិតនៃពូជតារាសាស្រ្ដ ពូជនាគ ពូជអច្ឆរិយៈឡើយ អ្វីៗទាំងអស់សុទ្ធតែអច្ឆរិយៈ គ្រាន់តែយើងមិនទាន់បានស្គាល់ប៉ុណ្ណោះ។
រៀបចំដោយ នគរខ្មែរ
១៣ កញ្ញា ២០១២

Thursday, July 9, 2015

វត្តកណ្ដាល...

វត្តកណ្ដាល...

វត្តកណ្ដាល
វត្តកណ្ដាល ជាវត្តចាស់បរមបុរាណមួយនៃខេត្តបាត់ដំបង។ ព្រះវិហារជាប្រភេទសំណង់ឈើលាយថ្ម សង់ឡើងតាមស្ថាបត្យកម្ម សិល្បៈប្រពៃណីខែត្របាត់ដំបង...!!!!!! ព្រះវិហារវត្តកណ្ដាលសាងឡើងក្នុងឆ្នាំមមែឯក្កស័កពុទ្ធសករាជ២៤៦២ ដែលគង់វង្សរហូតដល់បច្ចុប្បន្ន។ ព្រះវិហារជាប្រភេទសំណង់ដែលមានដំបូលលយចេញត្រួតលើស្លាបដំបូលទី១.. ជាប្រភេទព្រៈវិហារជហ្វា៤ដែលមានស្លាបដំបូល៣ជាន់.. សំណង់មានលក្ខណៈបុរាណលាយឥទ្ធិពលសិល្បៈបារាំង..!! វត្តកណ្ដាលអាចចាត់ទុកជាវត្តដែលមានសល់សំណង់បុរាណច្រើន
និងមានភាពល្អប្រណិតទាំងសិល្បៈចំលាក់ និងទំរង់ស្ថាបត្យកម្មសំណង់ សម្បូរបែបប្រចាំក្រុងបាត់ដំបង...!!!!!


ដោយ៖ Cans Sovann

Wednesday, July 8, 2015

វត្តខ្ពបតាយ៉ង ឬ វត្តបុទុមវតីរាជវររាម (វត្តហ្លួង)

វត្តខ្ពបតាយ៉ង ឬ វត្តបុទុមវតីរាជវររាម (វត្តហ្លួង) សាងឡើងតាមបែបស្ថាបត្យកម្មបុរាណ មានក្បូរក្បាច់រចនាសមសួន ជាវិហារមានខ្នាតធំល្មម វិហារមានជហ្វា៤ ស្លាបដំបូល២ជាន់ ដែលមានរបៀង និងបាំងសាច។
ក្នុងបរិវេណវត្តបុទុម ក៏នៅមានសំណង់ចាស់ៗសល់មួយចំនួនផងដែរ រួមទាំងប្រាង្គចេតិយហ្លួងខ្នាតធំផងដែរ
.. វត្តបុទុមវតីមកទល់សព្វថ្ងៃ មានការអភិរក្សថែរក្សានូវសំណង់ផ្សេងៗ មួយចំនួន ដោយឡែកក៏មានបរិស្ថានល្អគួរជាទីរម្ងាប់ផ្លូវចិត្តបានយ៉ាងល្អ។

មតិប្រិយមិត្តម្នាក់របស់លោក Cans Sovann បានសរសេរថា៖ នៅក្រោមវិហារនេះ ពីមុនមានរូបចំលាក់ច្រើនណាស់ តែត្រូវចោរកាត់សោរយកស្ទើរតែអស់។ ស្ដាយណាស់ អ្វីដែលធ្វើឱ្យខ្ញុំចាប់ចិត្តជាងគេនៅក្នុងវត្តនេះ គឺព្រះអង្គធំនៅក្នុងព្រះវិហារនោះគឺជាព្រះបុរាណកសាងតាំងពីសម័យព្រះមុនីវង្សមកម្ល៉េះ ហើយអ្វីដែលអស្ចារ្យជាងនោះទៀតនោះ គឺពិដានព្រះវិហារផ្នែកកណ្ដាលនោះ គឺអត់មានប្រើដែកទេ សុទ្ធតែឈើទាំងអស់។

ប្រភព៖ Cans Sovann